top of page
Scuby video (no subtitles)
Play Video

ព័ត៌មានអំពីគម្រោង

មូលហេតុអ្វី

ប្រទេសជាច្រើនកំពុងតែពិបាកនឹងស្វែងរកវិធីដ៏ល្អបំផុតក្នុងការព្យាបាលជម្ងឺទឹកនោមផ្អែមប្រភេទទី២ ដូចនេះហើយអ្នកជម្ងឺជាច្រើនទទួលបានការថែទាំមិនសួវល្អ ជាពិសេសក្រុមងាយរងគ្រោះក្នុងសង្គម។ SCUBY គឺជាកម្មវិធីតែមួយគត់ដែលអនុញ្ញាតិឲ្យមានការសិក្សាពីការអនុវត្តដ៏ល្អបំផុត ការប្រៀបធៀប និងការរៀនទៅវិញទៅមក ដែលនាំទៅកាន់វិធីសាស្រ្តដែលជួយឲ្យអ្នកបង្កើតគោលនយោបាយក្នុងការដាក់ចេញឲ្យអនុវត្តការអនុវត្តដ៏ល្អបំផុត និងពង្រឹងការថែទាំស្តង់ដារតាមលក្ខខណ្ឌសុខភាព។

ជាអ្វី

នៅក្នុងស្នូលនៃគំរោងរយៈពេល ៤ ឆ្នាំ គឺជាការពង្រីកនូវកញ្ចប់សេវាថែទាំជាមួយនឹងសមាសភាពទាំង ៥ (ក) ការកំណត់រកប្រជាជនដែលមានជម្ងឺលើសសម្ពាធឈាម និង/ឬ ជម្ងឺទឹកនោមផ្អែមប្រភេទទី២ និង បន្តបន្ទាប់ទៀត (ខ)​ព្យាបាលនៅក្នុងសេវាថែទាំបឋម (គ) ការអប់រំផ្នែកសុខភាព (ឃ) ការគ្រប់គ្រងថែទាំខ្លួនឯងសំរាប់អ្នកជម្ងឺ និងអ្នកថែទាំ និង (ង) ការសហការជាមួយនឹងអ្នកថែទាំ។ ការយកចិត្តទុកដាក់ជាពិសេសត្រូវបានផ្តល់ទៅកាន់អ្នកជម្ងឺងាយរងគ្រោះ និងការចូលរួមរបស់អ្នកថែទាំ។ យើងមានគោលបំណងពង្រីក និងបង្កើនការគ្រប់គ្រងជម្ងឺទឹកនោមផ្អែម និងលើសសម្ពាធឈាមនៅក្នុងប្រទេសនីមួយៗ។

 

តាមវិធីណា

យើងរួមបញ្ចូលអ្នកធ្វើការសំរេចចិត្តគោល នៅគ្រប់ជាន់ថ្នាក់ ដើម្បីស្វែងរកឱកាស និងកត្តារារាំងក្នុងការដាក់អនុវត្តការអនុវត្តដ៏ល្អបំផុតក្នុងទម្រង់ធំជាងមុន និងដើម្បីគាំទ្រការអនុវត្តដែលពាក់ព័ន្ធទៅកាន់បរិបទរបស់ប្រទេស នីមួយៗ។ យើងនឹងវាយតម្លៃ ថាតើកញ្ចប់សេវាបានជៈឥទ្ធិពលដល់លទ្ធផល និងប្រសិទ្ធិភាពនៃការពង្រីកនៅគ្រប់ប្រទេសដែលពាក់ព័ន្ធ។ មេរៀនទាំងឡាយទៅលើការពង្រីកនឹងផ្តល់ផលប្រយោជន៍ដល់អ្នកបង្កើតគោលនយោបាយនៅក្នុងប្រទេសដ៏ទៃដែលមាន
បរិបទស្រដៀងគ្នា។

 

អ្នកណាខ្លះ 

អ្នកស្រាវជ្រាវចំនួន ៥ ក្រុមកំពុងធ្វើការសិក្សាពីបរិបទផ្សេងគ្នានៃប្រទេស: ប្រទេសមានប្រាក់ចំណូលកំរិតមធ្យមទាបជាមួយនឹងប្រព័ន្ធសុខាភិបាលកំពុងអភិវឌ្ឍន៍ (ប្រទេសកម្ពុជា) ប្រទេសអតីតសង្គមនិយមមានចំណូលខ្ពស់ ជាមួយនឹងប្រព័ន្ធសុខាភិបាលកណ្តាល (ប្រទេសស្លូវឺនា) និងប្រទេសសហព័ន្ធអឺរ៉ុបខាងលិចជាមួយនឹងប្រព័ន្ធថែទាំបឋមវិមជ្ឈការ (ប្រទេសប៊ែលហ្សិក)។

journal

ពួកគេនិយាយពីយើង

Consortium_meeting22-2061_edited.jpg

ក្រុមការងារ

Portorož (Slovenia), 2022

ដៃគូរបស់យើង

ITM-logo_col_rgb_small.jpg
ZDL_Ljubljana_Slovenia.png
niph-logo.png
Univ_Antwerp.png
UMC_Utrecht.png
bottom of page